ស្ទូចត្រីនិងអាហារសមុទ្រដែលមានសុវត្ថភាពសំរាប់បរិភោគ
ស្វែងយល់អំពីកម្មវិធី Fun to Catch, Toxic to Eat ។
ចូលប្រើគេហទំព័រនេះជាភាសាផ្សេង៖
ត្រីដែលចាប់ពីស្ទឹងឌូវ៉មមីស្ស មានតែត្រីសាលម៉ុនមួយគត់ដែលមានសុវត្ថភាពសំរាប់បរិភោគ
គោលបំណងរបស់កម្មវិធីនេះ គឺជួយការពារសុខភាពរបស់អ្នកស្ទូចក្នុងសហគមន័៍ ជាពិសេសស្រ្តីមានផ្ទៃ ស្រ្តីបំបៅដោះកូន និងកូនក្មេងតូចដើម្បីឲជៀសវាងក្នុងការបរិភោគត្រីឬអាហារសមុទ្រដែលមានសារជាតិគីមីពុលក្នុងស្ទឹងឌូវ៉មមីស្ស ដែលគេចាត់ទុកថា (superfund site)។
ក្រសួងសុខាភិបាលសុខភាពក្រុងស៊ីអាថុលនិងឃីងខោនធី ជាអ្នកដឹកមុខរបស់កម្មវិធីឲអង្គការការពារបរិស្ថាន (EPA)។ កម្មវិធីនេះជាផ្នែកមួយនៃគម្រោងរបស់អង្គការការពារបរិស្ថានក្នុងការសំអាតស្ទឹងឌូវ៉មមីស្ស។
Check out this year’s fishing competition winners. Congratulations!!
ក្នុងស្ទឹងឌូវ៉មមីស្សត្រីនិងសណ្តានសត្វសមុទ្ររស់នៅជាប្រចាំមួយជីវិតវាដូចជាត្រី(ភើជ ត្រីសូលឬអណ្តាតឆ្កែ ក្តាម គ្រុំ និងលៀស) មិនមានសុវត្ថភាពក្នុងការបរិភោគទេ។ មានសារជាតិកខ្វក់កំរិតខ្ពស់បំផុត ហើយសារជាតិកខ្វក់រួមមានសារធាតុគីមីគ្រោះថ្នាក់ឬពុលដូចជា(PCBs) អ្នកមិនអាចមើលឃើញសារធាតុគីមីនោះឡើយ។
សារជាតីគីមីពុលវាអាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ កូនង៉ា និងកូនក្មេងតូចខ្លំាងជាងគេ។ផ្តល់គ្រោះប៉ះពាល់ខាងការចងចាំ ការយកចិត្តទុកដាក់ ចលនាហើយនិងការលួតលាស់នៃផែ្នកខាងភាសារ។
ការពារសុខភាពរបស់អ្នក:
បរិភោគត្រីសាលម៉ុន!
ត្រីសាលម៉ុនគឺជាត្រីតែមួយគត់ពីស្ទឹងឌូវ៉មមីស្សដែលមានសុវត្ថភាពសំរាប់បរិភោគ។វាចំណាយពេលខ្លីក្នុងស្ទឹង។ សូមចូលរួមសិក្សាបន្ថែម។
ទៅស្ទូចត្រី!
មានទីកន្លែងស្ទូចជាច្រើនក្នុងតំបន់ឃីងខោនធីដែលមានអាហារសមុទ្រមានសុវត្ថភាពសំរាប់បរិភោគ។ សូមរកមើលទីកន្លែង។
ត្រីមានសារប្រយោជន៍ដល់បេះដូងនិងខួរក្បាល!
បរិភោគត្រីនិង អាហារសមុទ្រចំរុះមកពីកន្លែងផ្សេងគ្នា។
Moms and children!
ដំបូន្មានជាពិសេសក្នុងការទទួលទានអាហារសមុទ្រពីតំបន់ ជិតៗ មានសារសំខាន់ដល់ស្រ្តីមានផ្ទៃនិងស្រ្តីបំបៅដោះកូនហើយនិងកូនក្មេងតូចក្រោមអាយុ៦ឆ្នាំព្រមទាំងបុរសនិងស្រ្តីណាមានគំរោងមាន កុន។ សូមចូលរួមសិក្សាបន្ថែម។
សាកល្បងរូបមន្តចំអិនត្រីសាលម៉ុន ឆ្ងញ់ពិ សារហើយជំនួយបេះដូងនិងខួរក្បាល!
សូមទស្សនារឿងរបស់អ្នកស្ទូចក្នុងសហគមន៍ពីស្ទឹងឌូវ៉មមីស្ស
អ្នកតស៊ូមតិផ្នែកសុខភាពសហគមន៍របស់សុខភាពសាធារណៈ (CHAs) មកពីសហគមន៍នេសាទកម្ពុជា វៀតណាម និងឡាទីន កំពុងជួយការពារសហគមន៍របស់ពួកគេពីបញ្ហាសុខភាពនេះ។
ស្វែងយល់បន្ថែមអំពី CHAs
We acknowledge that our program operates on the traditional land of the
Coast Salish people, including the Duwamish People past and present.