Skip to main content
close

KingCounty.gov is an official government website. Here's how you knowexpand_moreexpand_less

account_balance

Official government websites use .gov

Website addresses ending in .gov belong to official government organizations in the United States.

lock

Secure .gov websites use HTTPS

A lock lock or https:// means you've safely connected to the .gov website. Only share sensitive information on official, secure websites.

Community outreach

សូមស្វែងយល់ដឹងអំពីក្រុមអ្នកតស៊ូមាតិសហគមន៍សុខភាព (CHA) ហើយនិងកម្មវិធីឬព្រឹត្តិការណ៍ ផ្សេងៗ។

អំពីគំរូបណ្តុះបណ្តាល CHA

US EPA's Duwamish Seafood Consumption Institutional Controls Program កម្មវិធីបណ្តុះបណ្តាលអ្នកតស៊ូមតិផ្នែកសុខភាពសហគមន៍ 2.0 (8.7 MB) (ជាភាសាអង់គ្លេស)

ផ្អែកទៅលើគំរូកម្មវិធីសហគមន៍សុខភាពអ្នកធ្វើការប្រូមូទរ័ Community Health Worker/Promotor Model ជាក្រុមអ្នកធ្វើការផ្នែកខាងសុខភាពទំានាក់ទំនងផ្សព្វផ្សាយដល់សហគមន៍នាៗដែលមានប្រវត្តប្រឈមមុខការបញ្ហានិងការទទួលសេវានិងកម្មវិធីផ្សេងៗ។ កម្មវិធីហ្វឹកហាត់របស់ក្រសួងសុខាភិបាលសុខភាព គឺផ្អែកទៅលើសមត្តភាពឬកំលាំងឥទ្ធិពលរបស់អ្នកតស៊ូមាតិសុខភាព ទៅលើជំនាញវប្បធម៌ប្រពៃណី ហើយនិង ការផ្តល់អំណាចឲខ្លួន ទទឹមគ្នានិងការបង្កើនចំណេះដឹងដល់ខ្លួន(knowledge and skills) ក្នុងការផ្សព្វផ្សាយស្តីអំពីសុវត្ថភាពសំរាប់សុខភាពក្នុងការបរិភោគអាហារសមុទ្រដល់សហគមន

អ្នកតស៊ូមតិផ្នែកសុខភាពសហគមន៍ (CHAs)

តួនាទីរបស់អ្នកតស៊ូមាតិសហគមន៍សុខភាព

  • ជាអ្នកដឹកមុខខាងផ្សព្វផ្សាយនិងការអប់រំដល់សមាជិកសហគមន៍ ដូចជាកម្មវិធីជួបជុំនៅសំណេះសំណាលនៅផ្ទះ កម្មវិធីចំអិនអាហារក្នុងចង្រ្កាន កម្មវិធីបង្ហាញធ្វើម្ហូប កម្មវិធីដំណើរតាមទូក កម្មវិធីជួបជាមួយយុវ័យ ហើយនិងកម្មវិធីជួបជុំក្នុងចំការក្រៅផ្ទះ ជាដើម។
  • សហការជាមួយនិងក្រសួងសុខាភិបាលសុខភាពដើម្បីស្ថាបនានិងបង្កើតនូវសម្ភារនិងឧបករណ័សម្រាប់ផ្សព្វផ្សាយតម្រូវតាមសេចក្តីត្រូវការរបស់សហគមន៍។
  • ផ្តល់អនុសាស្រ្តដល់អង្គការអំពីការសម្រេចចិត្តរបស់កម្មវិធី តួយ៉ាងក្នុងកម្មវិធីសមាគមអាហារូបត្ថម្ភសុខភាពល្អរបស់អង្គការការពារបរិស្ថាន និងកម្មវិធីគណកម្មាការដឹកមុខសុខភាពរសហគមន៍របស់ក្រសួង សុខាភិ បាលសុខភាព។

illustration of groups of people with community health advocates among them

បង្កើនសុវត្ថភាពអំពីការបរិភោគអាហារសមុទ្រពីស្ទឹងឌូវ៉មមីស្សជាស្ទឹងដ៏កខ្វក់

វិធីសាស្រ្តមូលដ្ឋានសហគមន៍ជា

កម្មវិធីនេះឆ្លុះបញ្ជាំងទៅលើគោលការណ៍យុត្តិធម៌បរិស្ថាន៖

  • លើកកំពស់សមត្តភាព – ជួលនិងហ្វឹកហាត់សមាជីកសហគមន៍ដើម្បីធ្វើការផ្សព្វផ្សាយ។
  • ចូលរួមយ៉ាងសកម្មនិងមានន័យ – បង្កើតឲមានសម្ភារះនិងឧប្បកណ៍ ហើយនិងគម្រោងជាមួយនិងយោបល់ផ្តល់ពីសហគមន៍។
  • ល់សិទ្ធបង្កើនអំណាច – គាំទ្រសម្លេងរបស់សមាជិកសហគមន៍ក្នុងការសម្រេចចិត្តលើបញ្ហានេះ។

ក្នុងឆ្នាំ២០១៨ ក្រសួងសុខាភិបាលសុខភាពបានសហការជាមួយជាមួយអង្កការ ECOSS ហើយនិងអង្កការ Just Health Actionបង្ហាត់ក្រុមអ្នកតស៊ូ មាតិសហគមន៍សុខភាព (CHAs)។ ដែលមានក្រុមអ្នកស្ទូច មានក្រុមខ្មែរ វៀតណាម និងក្រុមអេស្ពាញុល ចូលរួមផ្តើម បង្កើតសម្រេច និងអនុវត្តឲសមស្របនិងសេចក្តីត្រូវការរបស់សហគមន៍សំរាប់ផ្សព្វផ្សាយទៅដល់សហគមន៍។

ក្រសួងសុខាភិបាលសុខភាព ដឹកមុខខាងក្រុមគណះកម្មការដឹកនាំឬក្រុមប្រឹក្សាជាមួយនិងក្រុមអ្នកតស៊ូមាតិសុខភាព ហើយនិងតំណាងសហគមន៍នាៗដើម្បីចាប់យកមាតិពេលកំពុងសំរេចគម្រោង អនុវត្ត ហើយនិងការវាយតម្លៃរបស់កម្មវិធី។

 

Graphic illustrating a cyclical process with five steps: Plan the Work, Build Capacity and Tools, Perform Outreach,  Check Feedback, and Report Back, leading back to Repeat emphasized by an arrow, forming a continuous loop.

គម្រោងស្ថាប័នគ្រប់គ្រងការអនុវត្តហើយនិងការធានារាប់រង(ICIAP)

គម្រោងស្ថាប័នគ្រប់គ្រងការអនុវត្តហើយនិងការធានារាប់រង (ICIAP) បម្រើជាផែនទីបង្ហាញផ្លូវដែលណែនាំកម្មវិធី Fun to Catch Toxic to Eat ដើម្បីឆ្ពោះទៅកាន់គោលដៅ។ គម្រោងនេះនិងពិពណ៌នាអំពីយុទ្ធសាស្ត្រសំខាន់ក្នុងការបង្កើនការបរិភោគអាហារសមុទ្រសម្រាប់សុខភាពល្អដែលអាចអនុវត្តនៅក្នុងសាលភាពនៃកម្មវិធី។ លើសពីនេះទៅទៀត (ICIAP) ផ្តល់អនុសាសន៍សម្រាប់ដៃគូរសហការក្នុងការដំណោះស្រាយនូវឧបសគ្គណាដែលនៅក្រៅសាលភាពកម្មវិធីរបស់អង្គការការពារបរិស្ថាន។

គម្រោងនេះគឺផ្អែកលើអត្ថតម្លៃមតិចេញពីគណកម្មការដឹកនាំសហគមន៍ ក្នុងខែ June 2018 -May 2019 ដែលមានសមាជិកពីក្រុមអ្នកនេសាទពីសាសន៍ វៀតណាម ខ្មែរ និងអេស្ពាញ។ (ICIAP)និងមានការកែតម្រូវឬបន្ថែមបន្ថយអាស្រ័យលើនូវការវាយតម្លៃ ការត្រួត រពិនិត្យពិច័្ចយ ហើយនិងការផ្តល់មតិពីសហគមន៍ក្នុងកំឡុងពេលដែលកិច្ចការកំពុងសំអាតស្ទឹងឌូវ៉មមីស្ស Superfund Site។

expand_less