Skip to main content
close

KingCounty.gov is an official government website. Here's how you knowexpand_moreexpand_less

account_balance

Official government websites use .gov

Website addresses ending in .gov belong to official government organizations in the United States.

lock

Secure .gov websites use HTTPS

A lock lock or https:// means you've safely connected to the .gov website. Only share sensitive information on official, secure websites.

ព័ត៌មាន និងសេវាកម្មអំពីកាកសំណល់គ្រោះថ្នាក់

បើសិនអ្នករស់នៅ ឬធ្វើការក្នុង King County យើងផ្តល់ជូនជម្រើសងាយស្រួលសម្រាប់ការបោះចោលកាកសំណល់ និងធនធានគ្រោះថ្នាក់ ដើម្បីជួយការពារអ្នក និងបរិស្ថានឲ្យរួចផុតពីសារធាតុគីមីគ្រោះថ្នាក់។

អំពីយើង

កម្មវិធីគ្រប់គ្រងសំណល់គ្រោះថ្នាក់ ការពារ និងលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន នៅក្នុង King County ដោយកាត់បន្ថយការគម្រាមកំហែង ដែលបង្កឡើងដោយការផលិត ការប្រើប្រាស់ ការរក្សាទុក និងការបោះចោលសម្ភារគ្រោះថ្នាក់ ។ យើងគឺជាដៃគូប្រចាំតំបន់មួយ ដែលបម្រើ King County ទាំងអស់ រាប់បញ្ចូលទាំង ទីក្រុង Seattle, ទីក្រុង 37 ផ្សេងទៀត  កុលសម្ព័ន្ធពីរ និងតំបន់ដែលមិនទាន់ចុះបញ្ជី ។

ផលិតផលគ្រោះថ្នាក់ទូទៅ

ផលិតផលដែលមិនប្រើប្រាស់ ចាស់ ឬលែងត្រូវការ អាចនាំឲ្យមានគ្រោះថ្នាក់ក្នុងការទុកដាក់ ។ ផលិតផលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន បើសិនបោះចោលពួកវាទៅក្នុងធុងសម្រាម ឬចាក់ចូលក្នុងប្រព័ន្ធលូ អ្នកអាចកំណត់ផលិតផលគ្រោះថ្នាក់ ដោយអានស្លាកសញ្ញាផលិតផល ។ ផលិតផលគ្រោះថ្នាក់មានស្លាក ដែលមានពាក្យ danger (គ្រោះថ្នាក់) , poison (ពុល) , warning (ការព្រមាន) , ឬ caution (ការប្រុងប្រយ័ត្ន) ។

3 ជំហាននៃការបោះចោលដោយសុវត្ថិភាព

  • ប្រមូលទុករបស់របរ៖

    បើសិនស្លាកសម្គាល់មានពាក្យ danger (គ្រោះថ្នាក់), poison (ពុល),warning (ការព្រមាន) ឬcaution (ការប្រុងប្រយ័ត្ន) វាជាកាកសំណល់គ្រោះថ្នាក់ ។

    ពិនិត្យមើលបញ្ជីរបស់របរដែលយើងទទួលយក ។    អ្វីដែ លត្រូវយកមកជាមួយ [Residential-What to Bring, Khmer]

  • រៀបចំសម្រាប់ការបោះចោល៖

    រក្សារបស់របរនៅក្នុងធុងដើមរបស់ពួកវា ដាក់ស្លាកផលិតផលដែលគ្មានសញ្ញាសម្គាល់ ហើយបិតវាឱ្យជាប់ កុំឱ្យពួកវាលេច ឬធ្លាយ ។ រក្សាទុកផលិតផលឱ្យឆ្ងាយពីបន្ទប់ដឹកអ្នកដំណើរនៃយានយន្តរបស់អ្នក ។
  • បោះចោល៖

    នាំយករបស់របររបស់អ្នកទៅកាន់ កន្លែងបោះចោល មិនមានការបបង់ថ្លៃទេពីព្រោះសេវាកម្មនេះត្រូវបានទូទាត់រួចហើយតាមរយៈវិក័យប័ត្ររប្រើប្រាស់របស់អ្នក ។

ចូរស្វែងរក ទីកន្លែងចោលសម្រាមដែលនៅក្បែរអ្នក

Location Address Hours
North Seattle
 

12550 Stone Avenue North, Seattle, WA 98133

អាទិត្យ – អង្គារ
9:00 ព្រឹក–5:00 ល្ងាច

បិទនៅថ្ងៃ 4 កក្កដា, ថ្ងៃបុណ្យ Thanksgiving, បុណ្យ Christmas និងថ្ងៃចូលឆ្នាំ ។

South Seattle

8100 2nd Avenue South, Seattle, WA 98108

ថ្ងៃព្រហស្បតិ៍ –សៅរ៍
9:00 ព្រឹក–5:00 ល្ងាច

មានទីតាំងនៅជាប់នឹងស្ថានីយ៍ផ្ទេរ
បិទនៅថ្ងៃ 4 កក្កដា, ថ្ងៃបុណ្យ Thanksgiving, បុណ្យ Christmas និងថ្ងៃចូលឆ្នាំ ។

Factoria

13800 Southeast 32nd Street, Bellevue, WA 98005

អង្គារ – សុក្រ, សោរ៍ និងអាទិត្យ
8 ព្រឹក – 4 ល្ងាច (អង្គារ-សុក្រ), 9 ព្រឹក – 5 ល្ងាច (សោរ៍-អាទិត្យ)

រោងចក្រ Factoria មានទីតាំងនៅស្ថានីយ៍ផ្ទេរ ។ បិទនៅថ្ងៃបុណ្យ Thanksgiving, បុណ្យ Christmas, និងថ្ងៃចូលឆ្នាំថ្មី ។

Auburn

1101 Outlet Collection Way, Auburn, WA 98001

សៅរ៍ - អាទិត្យ
10 ព្រឹក–5 ល្ងាច

ទីតាំង Auburn Wastemobile បើករៀងរាល់ចុងសប្តាហ៍ ពេញមួយឆ្នាំ ។ ភ្លើងឲ្យសញ្ញានៅតាមសមុទ្រ មិនអនុញ្ញាតឱ្យមានសម្រាប់ទីតាំងនេះទេ ។
ទីតាំងនេះបិទនៅថ្ងៃទី 29-30 ខែវិច្ឆិកា 27-28 ខែធ្នូ។

Wastemobile – សេវាកម្មប្រមូលកាកសំណល់គ្រោះថ្នាក់ចល័ត

សេវាកម្មប្រមូលដោយឥតគិតថ្លៃនេះ ធ្វើដំណើរទៅជ្រើសរើសសហគមន៍ក្នុង King County ហើយផ្តល់ឲ្យពលរដ្ឋ និងអាជីវកម្មខ្នាតតូច នូវកន្លែងងាយស្រួលមួយ ដើម្បីយកកាកសំណល់គ្រោះថ្នាក់របស់ពួកគេ ។

ស្វែងយល់ពីពេលវេលារបស់ WASTEMOBILE ការធ្វើដំណើរសម្រាប់សេវាកម្មប្រមូលសម្រាមតាមផ្ទះដែលប្រកបដោយគ្រោះថ្នាក់របស់យើង សូមចូលទៅមើលសហគន៍មួយដែលនៅក្បែរអ្នក ។    [Wastemobile 2025 schedule - Khmer]

កម្មវិធីប្រមូលសម្រាមតាមផ្ទះ

តើអ្នកមានអាយុ 65 ឆ្នាំ ឬលើស ឬជាជនពិការ? បើសិនអ្នកមិនមានយានយន្ត ហើយមិនអាចទៅដល់កន្លែងប្រមូលកាកសំណល់គ្រោះថ្នាក់ទេ អ្នកអាចទូរស័ព្ទមកយើងខ្ញុំដើម្បីរៀបចំពេលវេលាទៅប្រមូលកាកសំណល់ពីផ្ទះរបស់អ្នក ។ កម្មវិធីប្រមូលសម្រាមតាមផ្ទះ មានមូលនិធិគាំទ្រតាមរយៈ វិក័យប័ត្រទឹកភ្លើងរបស់អ្នក ហើយគេនឹងមិនយកប្រាក់ពីអ្នក នៅពេលគេទៅយករបស់របរពីអ្នក។

តើអ្នកមានអាជីវកម្មមួយនៅក្នុង King County ទេ?

ក្នុងនាមជាអាជីវកម្មមួយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការគ្រប់គ្រងសម្ភារគ្រោះថ្នាក់ ដើម្បីកុំឳ្យវាបង្កគ្រោះថ្នាក់់ដល់កម្មករនិយោជិត សហគមន៍ និងបរិស្ថានរបស់អ្នក ។ យើងអាចជួយអាជីវកម្មទាំងឡាយណាដែលមានសិទ្ធិ បោះ កាកសំណល់គ្រោះថ្នាក់ របស់ពួកគេ ដោយឥតគិតថ្លៃ។ យើងក៏ផ្តល់ជូនសេវាកម្មពិគ្រោះយោបល់ និងអនុសាសន៍តាមតម្រូវការ នៅនឹងកន្លែង ហើយផ្តល់លុយវិញ សម្រាប់ការវិវឌ្ឍនានា។ សេវាកម្មទាំងអស់នេះ ទទួលបានមូលនិធិឧបត្ថម្ភ តាមរយៈវិក័យប័ត្រទឹកភ្លើងរបស់អ្នក ដូច្នេះអត់មានយកប្រាក់ បន្ថែមទៀតទេ។

សម្រាប់ធនធានឯកសារបន្ថែម សូមចុច នៅទីនេះ

expand_less